IPhone 6Plus ខ្សោយមិច និយាយខ្លាំងបានលឺ

Vira Sok
0

 iPhone 6Plus Low MIC Recode 


    សំម្រាប់បញ្ហារ Mic និយាយមិនលឺ រឺលឺខ្សោយ ជាដំបូងគឺយើងត្រូវពិនិត្យមើលចំនុចតូចតូច ស្រាល់ៗ ជាមុនសិន ដូចជា ៖ ពនិត្យមើល Mic ; ប្តូរសំនុំ dock flex ( បន្ទះគូទសាក ) ; សំអាតរុទ្ធ Mic ស្រូបសំលេង ...ល។ បន្ទាបមកទើបយើងបន្តទៅពិនិត្យម៉ាសីុនបន្តទៀត ។

សំម្រាប់បញ្ហារនៅក្នុងទំព័រនេះគឺ Mic ខ្សោយ និយាយទៅគេគេស្តាប់លឺតិច ។ បញ្ហារនេះទាក់ទង់នឹង Primary Vocie Mic ( មិច បឋម រឺមិចសំរាប់និយាយធម្មតា ) ដូច្នេះយើងត្រូវតាមដានសេម៉ា២ ដែលមានឈ្មោះ

1.LOWERMIC1_TO_CODEC_N
2.LOWERMIC1_TO_CODEC_P

សេម៉ាទាំងពីរនេះមានទំនាក់ទំនងពីចំនុចជើងស្នាប់ J1817 ទៅកាន់ IC Audio U0900 នឹងមាន FL1881 ; FL1882 ជានាក់ចំលង់ភ្លើង នឹង C0922 ; C0923 ផងដែរ ។ យើងត្រូវពិនិត្យមើល FL1881 ; FL1882 ជាមុនសិន ព្រោះ FL ទាំងពីរនេះឧស្សារហ៍មានបញ្ហារណាស់ ដោយសារតែវានៅជិតជាមួយនឹងស្នាបជើងសាក នៅពេលដែលយើងសង្កត់ស្នាប់ជើងសាកចុះឡើងៗ អាចធ្វើអោយប៉ះ FL ទាំងពីរនេះ បណ្តាល់អោយវាហើប រឺអាចដាច់ខូចតែម្តង់ ។ បើសិនជា FL ទាំងពីរនេះដាច់ អាចនឹងនិយាយមិនលឺតែម្តង់ តែបើវាហើប អាចលឺតិច រឺជួនលឺជួនអត់ ហើយបញ្ហារនៅក្នុងទំព័រនេះគឺបណ្តាលមកពីរ FL1881 ; FL1882 ហើបជើង ពេលយើងយកដៃសង្កត់នៅម្តុំស្នាប់ជើងសាកទើបនិយាយលឺខ្លាំង ដូច្នេះហើយអាចសន្និដ្ធានបានថាបញ្ហារមកពីរ FL ទាំងពីរហើយជើង ។ សំម្រាប់ដំណោះស្រាយយើងត្រូវផ្សារ FL1881 ; FL1882 អោយជាប់វិញ រឺតរលួសយកតែម្តង់ក៏បាន ។។។

ចំណាំ៖ សំរាប់បញ្ហារ Mic គឺមានច្រើនករណីទៀត បើសិនជាយើងពិនិត្យ FL គ្មានបញ្ហារ យើងត្រូវតាមដានសេម៉ា នឹងពិនិត្យមើលរាល់ Component ដែលទាក់ទង់នឹសេម៉ាមិចនេះ ។

Post a Comment

0 Comments
Post a Comment (0)

Made with Love by

evo Template is Designed Theme for Giving Enhanced look Various Features are available Which is des…